នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលាលែង
Tuesday, 21 April 2015 , Written by « VOD »   

នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Lee Wan-koo បាន​ប្រគល់​លិខិត​សុំ​លាលែង​ពី​តំណែងទៅជូន​ប្រធានាធិបតី Park Geun-hye បន្ទាប់ពី​លោកត្រូវ​ជាប់​អង្កេតករណីទទួល​ប្រាក់​សំណូកពីឈ្មួញម្នាក់ ។​

មន្ត្រី​ម្នា្កក់​នៃ​ការិយាល័យប្រធានាធិបតី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពី​ថ្ងៃចន្ទម្សិលមិញ​ថា គេ​បាន​ឃើញលិខិត​សុំ​លាលែង​របស់​លោក Lee Wan-koo ហើយនឹង​ដាក់​ទៅឲ្យលោកស្រីប្រធានាធិបតីពិនិត្យ​ និង​ធ្វើ​សេចក្ដីសម្រេច ។​

​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Lee Wan-koo ត្រូវដាក់​ឲ្យ​ស្ថិត​នៅក្រោមការស៊ើបអង្កេត​ករណីលោកទទួល​ការចោទប្រកាន់​ថា បានទទួល​ប្រាក់​សំណូកនៅក្រោមរូបភាព មូលនិធិ​អង្គាស់ប្រាក់ពីពាណិជ្ជករ​ម្នាក់ ឈ្មោះ Sung Wan-jong ​នូវ​ទឹកប្រាក់២៧៧០០​ដុល្លារ ។​

ការប្រកាស​លាលែង​ពី​តំណែងរបស់នាយករដ្ឋមន្ត្រី Lee Wan-koo បាន​ធ្វើឡើងចំពេលលោកស្រីប្រធានាធិបតី Park Geun-hye កំពុង​ធ្វើ​ទស្សនកិច្ចនៅអាមេរិកខាងត្បូង ហើយ ត្រូវ​ត្រឡប់មកវិញនៅ​ថ្ងៃ២៧ ខែមេសា​ ។​

​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋកូរ៉េខាងត្បូង គឺជាឥស្សរជនជាន់ខ្ពស់ម្នាក់ ប៉ុន្តែមុខ​តំណែង​នេះគ្រាន់តែជា​ពិធីការប៉ុណ្ណោះ ៕ ប្រភពពី​ VOD

< Prev   Next >
Visits today: 0
Visits total: 0
Pages total: 1205555
Data since:
Totals Top 5
0 visits from 105 countries